ប៊ីម៉ា ខេមបូឌា

នៅខែមេសា ឆ្នាំ២០១៤ មីលវីក បានទទួលអាជ្ញាប័ណ្ណជា ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចនៅកម្ពុជា ក្រោមស្លាកសញ្ញាអាជីវកម្ម ប៊ីម៉ា បានចាប់ផ្តើមផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងគ្រោះថ្នាក់បុគ្គល ដែលមានតម្លៃសមស្រប និងងាយស្រួល។ បច្ចុប្បន្ន ប៊ីម៉ា មានអតិថិជនជាង ៥០០.០០០ នាក់ ប្រើប្រាស់ផលិតផលផ្សេងៗរួមមាន ធានារ៉ាប់រងគ្រោះថ្នាក់ ធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងធានារ៉ាប់រងលើមរណៈភាព។ គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនប៊ីម៉ា បានបង់សំណងជាង ១៣ ម៉ឺន ដុល្លាររួចមកហើយ។

នៅខែសីហា ឆ្នាំ២០១៤ ប៊ីម៉ាបានចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈទូរស័ព្ទដៃដំបូងគេនៅក្នុងប្រទេស ដោយមានផលិតផលធានារ៉ាប់រងអាយុជីវិត Smart ដែលមានក្រុមហ៊ុនប៊ីម៉ាជាអ្នកចេញគោលការណ៍ និងទទួលបន្ទុកធានារ៉ាប់រង។ នៅខែ មីនា ឆ្នាំ២០១៦ ប៊ីម៉ាបានដាក់លក់ផលិតផលធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Smart ដើម្បីផ្តល់ការឧបត្ថម្ភហិរញ្ញវត្ថុក្នុងករណីដែលអតិថិជនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ ប៊ីម៉ាមានអតិថិជនជាងកន្លះលាននាក់ បានចុះឈ្មោះប្រើប្រាស់សេវាធានារ៉ាប់រងស្មាត ដើម្បីធានាថាក្រុមគ្រួសារពួកគាត់នឹងត្រូវបានការពារផ្នែកហិរញ្ញវត្ថុក្នុងករណីដែលមានឧប្បទ្ទវហេតុកើតឡើង។

ទីតាំងប្រតិបត្តិការរបស់ប៊ីម៉ានៅតាមបណ្តា
ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា