បេសកកម្មរបស់យើង

បង្កើតនូវពិភពលោកមួយដែលប្រជាជនគ្រប់គ្នាអាចប្រើប្រាស់ផលិតផល និងសេវាកម្មចាំបាច់ដើម្បីការពារ
អនាគតក្រុមគ្រួសាររបស់ពួកគេ

ជាទូទៅ អតិថិជនរបស់យើងមានជីវភាពលើប្រាក់ចំណូលតិចជាង ១០ ដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឲ្យពួកគាត់ប្រឈមនឹងហានិភ័យខ្ពស់ចំពោះជំងឺ និងការរងរបួស។

ធានារ៉ាប់រងជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីការពារគ្រួសាររបស់គាត់មិនឲ្យធា្លក់ក្នុងភាពក្រីក្រ ប៉ុន្តែការជ្រៀតចូលនៃវិស័យធានារ៉ាប់រងនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ជាទូទៅមានកម្រិតតិចជាង ៣% (គិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប)។

ក្រុមហ៊ុនធានារ៉ាប់រងបែបទម្លាប់បានពុះពារយ៉ាងលំបាក
ដើម្បីផ្តល់សេវាកម្មជូនអតិថិជននៅក្នុងកម្រិតបាតក្រោមនៃពីរ៉ាមីតនៃអ្នកប្រើប្រាស់ដោយសារឧបសគ្គចម្បង៤ រួមមាន ចំណេះដឹងរបស់អ្នកប្រើប្រាស់ និងការជឿជាក់ក្នុងការប្រើប្រាស់សេវា ហិរញ្ញវត្ថុនៅ មានកំរិតទាប ថ្លៃដើមខ្ពស់ ព្រមទាំងកង្វះខាតយ៉ាងសំខាន់លើបណ្តាញចែកចាយ និង ការទូរទាត់សំណងដែលសមស្រប។

សេវាធានារ៉ាប់រងខ្នាតតូចត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំក្រុមអ្នកប្រើប្រាស់ទាំងនេះតាមរយៈការរចនាប័ណ្ណសន្យាធានារ៉ាប់រងដែលមាន ថ្លៃដើមទាប និងមានលក្ខណៈសាមញ្ញ ដែលអាចលក់ បានប្រកបដោយទំនួលខុសត្រូវ (ឧទាហរណ៍៖ អ្នកប្រើប្រាស់នឹងត្រូវបាន បណ្តុះបណ្តាល អំពីធានារ៉ាប់រងនេះនៅនឹងកន្លែងនិងពេលលក់សេវាកម្ម) ប៉ុន្តែក្រុម ហ៊ុនផ្តល់ សេវាកម្មនេះ នៅតែត្រូវ ពុះពារបង្កើនកម្រិតប្រតិបត្តិការរបស់ពួកគេ។

ប៊ីម៉ាជឿជាក់ថាបច្ចេកវិទ្យាទូរស័ព្ទចល័តជាកត្តាចំបងដើម្បីបើកទ្វារទីផ្សារទូទៅដ៏មានសក្តានុពលពេញលេញ សម្រាប់វិស័យធានារ៉ាប់រងខ្នាតតូច។

ជ្រៀតចូលនៃប្រព័ន្ធទូរស័ព្ទចល័តក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ឥឡូវនេះបានកើនលើស ៨០% ដែលបានបង្កើតឱកាសធំមួយឲ្យយើងអាចទៅដល់អតិថិជនគោលដៅ។

Chart desktop 3

ការរកើនឡើងការប្រើប្រាស់ទូរស័ព្ទចល័តបង្កើតឱកាសបដិវត្តសេវាហិរញ្ញវត្ថុនៅប្រទេសកំពុងអភិវឌ្ឍន៍។ គោលដៅរបស់យើងគឺទាញយកសក្តានុពលនេះដើម្បីអាចទៅដល់គ្រួសារដែលមិនទទួលបានសេវានេះនៅជុំវិញពិភពលោក។
~ លោក GUSTAF AGARTSON អគ្គនាយកប្រតិបត្តិរបស់ប៊ីម៉ា

ធានារ៉ាប់រងខ្នាតតូចតាមរយៈទូរស័ព្ទចល័ត – អ្នកបដិវត្តវិស័យនេះ


ប៊ីមាបានបង្កើតគំរូអាជីវកម្មធានារ៉ាប់រងខ្នាតតូចតាមរយៈទូរស័ព្ទចល័ត ប្រកបដោយភាពច្នៃប្រឌិត។
យុទ្ធសាស្ត្រនេះអាចឲ្យអតិថិជនប្រើប្រាស់ធានារ៉ាប់រងខ្នាតតូចដែលទិញតាមរយៈការកាត់ឥណទានប្រាក់ជាមុន ឬវិកយបត្រក្រោយការប្រើប្រាស់ពីប្រព័ន្ធទូរស័ព្ទចល័ត ។
ចាប់តាំងពីប៊ីម៉ាជាអ្នកផ្តួចផ្តើមផ្គត់ផ្គយ់ផ្គង់សេវាធានារ៉ាប់រងតាមទូរស័ព្ទចល័តតាំងពីឆ្នាំ២០១០
បច្ចុប្បន្នយើងមានសេវាកម្មធានារ៉ាប់រងជាង១០០ប្រភេទតាមរយៈទូរស័ព្ទចល័ត កំពុងដំណើរការ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់វិស័យនេះប្រចាំឆ្នាំ២០១៤ របស់ក្រុមហ៊ុន GSMA។
ការសិក្សាដូចគ្នានេះបានបង្ហាញថាសេវាកម្មធានារ៉ាប់រងតាមទូរស័ព្ទចល័ត ត្រូវបានលូតលាស់យ៉ាងឆាប់រហ័សដោយមានកំណើនប្រចាំឆ្នាំ ២៦៣%។

4bn

Potential consumers

263%

Annualised growth

អានបន្ថែម

សិក្សាបន្ថែមអំពីធានារ៉ាប់រងខ្នាតតូចតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត និងការរួមបញ្ចូលហិរញ្ញវត្ថុ


gsma cgap logo logo UNCDF afi master logo hires
GSMA BLOG
CGAP BLOG
UN CDF
AFI GLOBAL
Logo MIN haute definition Finmark Logo BRAC logo guardian logo
MICROINSURANCE NETWORK
FINMARK
BRAC
GUARDIAN DEVELOPMENT

យុទ្ធសាស្ត្ររបស់យើង

យើងជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់សមនឹងទទួលបាននូវជម្រើសគុណតម្លៃនិងសេវាកម្មប្រកបដោយ គុណភាពដោយសមរម្យតាមកម្រិតចំណូលរបស់ពួកគាត់។

គោលការណ៍របស់យើងចាប់ផ្តើមពីតម្លៃទាបបំផុតពី ២៣ សេនក្នុងមួយខែ ហើយយើងនឹងបង់សំណងក្នុងអំឡុងពេល ៣ ថ្ងៃ បន្ទាប់ពី ទទួលបាន ពាក្យសុំទាម ទារសំណងត្រឹមត្រូវ និងគ្រប់គ្រាន់។

យើងមិនពឹងផ្អែកតែលើបច្ចេកវិទ្យាដើម្បីជំរុញការចែកចាយនោះទេ យើងតែងរួមបញ្ចូលជាមួយចំណេះដឹងចាំបាច់របស់អ្នកប្រើប្រាស់ផងដែរ។ ជាង ៩៥% នៃការចុះឈ្មោះរបស់យើងត្រូវបានធ្វើឡើងដោយផ្ទាល់ដោយភ្នាក់ងារប៊ីម៉ា។

យើងបង្កផលវិជ្ជមានដល់សង្គមបន្ថែមលើពីអតិថិជនរបស់យើងយើងវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍកំលាំងពលកម្មក្នុងស្រុកនិងជំរុញសេដ្ឋកិច្ចឲ្យទៅមុខតាមរយៈការទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើន។

យើងបង្កើតភាពជាដៃគូរយូរអង្វែងដែលផ្តល់នូវគុណតម្លៃពិតប្រាកដ។ ទំនាក់ទំនងរបស់យើងត្រូវបានបង្កើតឡើងដោយមានគោលដៅរួមដែលផ្តល់នូវអត្ថប្រយោជន៍ជារៀងរហូតដល់ដៃគូរ និងអតិថិជនរបស់ពួកគេ។

  1. 1
  2. 2
  3. 3

•“អតិថិជននឹងទទួលបានសំណងតាមសន្យានៅពេលពួកគាត់បាត់បង់សាច់ញាតិ។ អតិថិជនអាចជឿជាក់លើប៊ីម៉ា។” លោក FELIX ភ្នាក់ងាររបស់យើងនៅប្រទេសហ្គាណា