វិធីសាស្ត្រទាមទារសំណងពិសេសរបស់យើង

យើងសន្យា ទូរទាត់សំណងក្នុងអំឡុង ៧២ ម៉ោងបន្ទាប់ពីបានទទួល ឯកសារត្រឹមត្រូវគ្រប់គ្រាន់ និងមានសុពលភាព ដែលមានន័យថាអតិថិជន(អ្នកទទួលសំណង) នឹងទទួលបានប្រាក់ (ទឹកប្រាក់ធានា រ៉ាប់រង) នៅពេលដែលពួកគាត់ត្រូវ ការចាំបាច់បំផុត។

អតិថិជនរបស់យើងអាចទទួលបានហិរញ្ញវត្ថុដើម្បីព្យាបាលជំងឺ និងរបួសរបស់គាត់ស្ទើរតែភ្លាមៗ។ ការផ្តល់ជូនសំណងតាមការសន្យាជាមធ្យោបាយល្អបំផុតជំរុញភាពជឿជាក់លើប៊ីម៉ា និងបង្ហាញអំពីគុណតម្លៃនៃធានារ៉ាប់រង។ គិតមកដល់បច្ចុប្បន្នយើង បានបង់សំណងជាង ៣លានដុល្លារ(សហរដ្ឋអាមេរិក) ជូនអតិថិជនរបស់យើង។

ក្រុមការងារជំនាញផ្នែកទូរទាត់សំណងរបស់យើង ធានាថាដំណើរការទូរទាត់សំណងមានតម្លាភាព ងាយស្រួល និងឆាប់រហ័ស។ យើងមានផលិតផលសាមញ្ញ រួមជាមួយនឹងការពន្យល់ច្បាស់លាស់អំពីករណីលើកលែងសំណង(មិនផ្តល់សំណង)។ យើងផ្តល់ឲ្យអតិថិជនរបស់យើង យល់ដឹងច្បាស់អំពីឯកសារចាំបាច់ដើម្បីទាមទារសំណង នៅព្រមព្រៀងទិញសេវាកម្ម។