ប៊ីម៉ា ជាស្លាកសញ្ញាពាណិជ្ជកម្ម ក្រុមហ៊ុនធានារ៉ាប់រង

ធានារ៉ាប់រង PAYG របស់ប៊ីម៉ា

យុទ្ធសាស្ត្រ “បង់សេវាមុន រួចប្រើប្រាស់ (Pay-As-You-Go)” របស់ប៊ីម៉ាអាចឲ្យអតិថិជនប្រើប្រាស់ការធានារ៉ាប់រងដោយបង់បុព្វលាភជាមុន។ គំរូអាជីវកម្មនេះគឺជាប្រភេទវិធីសាស្ត្រដំបូងបង្អស់ក្នុងប្រភេទនេះនៅក្នុងទីផ្សាភាគច្រើនរបស់យើង។

ផលិតផល PAYG របស់ប៊ីម៉ាគឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានលក្ខណៈសាមញ្ញ និងសមស្របតាមលទ្ធភាព ដែលអាចរកទិញបានតាមរយៈការទឹកប្រាក់ដាច់ដោយឡែកប្រចាំខែ ដែលដូចគ្នានឹងការបញ្ចូលទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទដៃផងដែរ។ ផលិតផលរបស់យើងត្រូវបានលក់ជាកញ្ចប់សេវាកម្មរយៈពេល ៣ ៦ និង ១២ ខែ។ ឧទាហរណ៍ល្អបំផុតគឺ ផលិតផលការពារអាយុជីវិតក្រុមគ្រួសារ របស់ប៊ីម៉ានៅប្រទេសអ៊ុយហ្គាន់ដា។


 

ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរបស់ប៊ីម៉ា

ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលប៊ីម៉ា មានគោលបំណងផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុក្នុងករណីអតិថិជនទទួលពិការជាអចិន្ត្រៃយ៏ ឬមរណៈភាព ដែលបង្ករដោយគ្រោះថ្នាក់។ សេវាធានារ៉ាប់រងនេះ ធ្វើការធានាតែចំពោះអ្នកកាន់ប័ណ្ណធានារ៉ាប់រងតែប៉ុណ្ណោះ នឹងមិនធ្វើការធានាលើសមាជិកគ្រួសារនៅក្នុងបន្ទុកគាត់ទេ។ នៅពេលចុះឈ្មោះជាវ ប័ណ្ណធានារ៉ាប់រង ភ្នាក់ងារលក់របស់ក្រុមហ៊ុនមីលវិក នឹងប្រមូលបុព្វលាភរ៉ាប់រងជាសាច់ប្រាក់តែម្តង។ អត្ថប្រយោជន៍នឹងចាប់ផ្តើមគិតភ្លាមៗបន្ទាប់ពីចុះឈ្មោះ គឺគិតបន្ទាប់ពីបង់ថ្លៃសេវាធានារ៉ាប់រងគ្រប់ចំនួន។

PAYG desktop

PAYG desktop

PAYG desktop

PAYG desktop

PAYG desktop


 

ធានារ៉ាប់រងអាយុជីវិតប៊ីម៉ា

ធានារ៉ាប់រងអាយុជីវិតប៊ីម៉ា មានគោលបំណងផ្តល់ការ ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់អ្នកទទួលផលក្នុងករណីបុគ្គលត្រូវបានធានា(ម្ចាស់ប័ណ្ណធានារ៉ាប់រង) ទទួលធានារ៉ាប់រង។ សេវាធានារ៉ាប់រងនេះ នឹងធ្វើការធានារ៉ាប់រងតែម្ចាស់ ប័ណ្ណធានារ៉ាប់រងប៉ុណ្ណោះ នឹងមិនធានារ៉ាប់រងលើសមាជិកគ្រួសារនៅក្នុងបន្ទុកគាត់នោះទេ។ នៅពេលចុះឈ្មោះទិញប័ណ្ណធានារ៉ាប់រង អតិថិជនត្រូវបង់ថ្លៃបុព្វលាភរ៉ាប់រងជាមុនជាសាច់ប្រាក់ទៅភ្នាក់ងាររបស់យើង។

PAYG desktop

PAYG desktop

PAYG desktop

PAYG desktop

PAYG desktop