តើអ្នកគឺប៊ីម៉ា?

 

វប្បធម៌របស់ប៊ីម៉ា

ប៊ីម៉ាត្រូវបានបង្កើតឡើងដោយធនធានប្រកបដោយទេពកោសល្យ ឆ្លាតវៃ បណ្តុំនៃបុគ្គលដែលបង្កើតបទពិសោធន៏ល្អៗ ដែលអាចជួយអភិវឌ្ឍន៏ភាពជោគជ័យក្នុងបរិយាកាសជឿនលឿន។

សមាជិកក្រុមការងារដ៏ឥតខ្ចោះរបស់ប៊ីម៉ា គឺជាបុគ្គលពេញចិត្តដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងមានការគិតវែងឆ្ងាយ។ ប៉ុន្តែគាត់ត្រូវតែធ្វើឲ្យបាន និងមានការប្ដេជ្ញាជាចាំបាច់ដើម្បីធ្វើឲ្យគំនិតទាំងនោះបានជោគជ័យ។

តួនាទីរបស់អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់យើង គឺចូលរួមសកម្មអនុវត្តផ្ទាល់ និងផ្តោតចំបងលើអាជីវកម្ម។ យើងត្រូវការបុគ្គលមានចំណេះធ្វើអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលមិនខ្លាចនឹងឧបសគ្គដែលកើតមានក្នុងដំណើរការអាជីវកម្មប្រចាំថ្ងៃ។ ទីផ្សារដែលប្រតិបត្តិការអាចមានការប្រឈមច្រើន ដូច្នេះគាត់ត្រូវមានភាពជឿជាក់ ការគិតគូរវែកញែក ការដោះស្រាយបញ្ហាដោយបញ្ញា និងភាពអត់ធនជាកត្តាចាំបាច់។

 

“ប៊ីម៉ាហាក់ដូចជាក្លឹបរបស់សហគ្រិនជាជាងក្រុមហ៊ុនទូទៅ”

 

សមាជិកគ្រប់គ្នាក្នុងប៊ីម៉ាចូលរួមចែករំលែក នូវការបង្កើតបទពិសោធន៏ល្អៗដូចគ្នា។ យើងស្វែងរកបុគ្គលក្លាហាន ដែលចូលចិត្តការធ្វើដំណើរ ដកពិសោធន៍អំពីរវប្បធម៌ផ្សេងៗ និងសាកល្បងធ្វើអ្វីដែលថ្មី។

ប៊ីម៉ាពិតជាមានវប្បធម៌ប្លែកគេ។ យើងចូលចិត្តបុគ្គលដែលឆ្លាតនិងឯករាជ្យ តែយើងមិនចូលចិត្តភាពអាត្មានិយម ។ យើងចែករំលែកគំនិគរបស់យើងដូចអ្វីដែលយើងបានគិត ហើយយើងទទួលបានការគោរពនៅពេលយើងធ្វើដូចនេះ។ យើងមានភាពក្លាហាន និងមហិច្ឆិតា តែយើងមិនកោងកាចចំពោះគ្នានោះឡើយ។ សំខាន់បំផុតយើងមិនដែលបំភ្លេចភាពរីករាយនៃជោគជ័យរបស់យើង។

ដំណើរការជ្រើសរើសបុគ្គលិករបល់យើងគឺ តឹងតែង ម៉ត់ចត់ ប៉ុន្តែដំណើរការនេះអាចជួយយើងបង្កើតក្រុមការងារដែលទាក់ទាញ និងស្វាហាប់ ដែលចូលរួមចំណែកក្នុងចំណងដ៏រឹងមាំមួយនេះ។ ប្រសិនបើលក្ខណៈសម្បត្តិរបស់អ្នកត្រូវនឹង ពត៌មាន ដូចបានរៀបរាប់ខាងលើ យើងរង់ចាំមើលប្រវត្តិរូបរបស់អ្នក។