ធ្វើការជាមួយយើង

ហេតុអ្វីត្រូវជ្រើសរើស ប៊ីម៉ា?

ភាពជោគជ័យរបស់ប៊ីម៉ាឆ្លុះបញ្ចាំងពីភាពរឹងមាំនៃក្រុមការងាររបស់យើង។ យើងមានបុគ្គលិកដែលមានទេព កោសល្យដែលនឹងបន្តឆ្ពោះទៅមុខនៅក្នុងអាជីវកម្មដែលមានលក្ខណៈផ្សងព្រេងដូចជាទីផ្សារដែលយើងមានប្រតិបត្តិការ។

យើងជាក្រុមការងារក្មេងខ្ចី និងប្រកបដោយមហិច្ឆិតា ដែលចូលចិត្តប្រឡូកក្នុងវប្បធម៌ថ្មីៗ និងមានលក្ខណៈផ្សងព្រេង។ ក្រុមការងារប៊ីម៉ា មានស្មារតី និងថាមពលនៃការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែយើងមានភាពជឿជាក់ និងឥទ្ធិពលហិរញ្ញវត្ថុ ដែលនឹងនាំឲ្យយើងក្លាយជាអ្នកដឹកនាំវិស័យមួយនេះ។

យើងមានផែនការវែងឆ្ងាយ តែចាប់ផ្តើមពីតូចទៅ

 

យើងនៅតែប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតថ្មី។ យើងរចនា‌ផលិតផល សេវាកម្ម និងគំរូចែកចាយដែលនឹងផ្លាស់ប្តូរបែបបទឧស្សាហកម្មដែលយើងធ្វើប្រតិបត្តិការ និងបើកទូលាយទីផ្សារឲ្យចូលទៅដល់អតិថិជនដែលមិនបានទទួលសេវាកម្មនេះ។

ការចូលរួមដំណើរជាមួយប៊ីម៉ា ក្នុងដំណាក់កាលនេះ ផ្ដល់ឱកាសឲ្យអ្នកចូលរួមបង្ហាញសក្តានុពលលើយុទ្ធសាស្ត្រសកលនៃអាជីវកម្មដែលកំពុងលូតលាស់មួយនេះ។ យើងជាក្រុមហ៊ុនដ៏ក្លៀវក្លាមូយដែលស្វាគមន៍គំនិតចូលរួម និងការចូលចិត្ត ហើយអ្នកទទួលបានទំនួលខុសត្រូវយ៉ាងពិតប្រាកដចាប់តាំងពីថ្ងៃទីមូយ។

យើងមានភាពជាម្ចាស់

 

បុគ្គលិកគ្រប់តួនាទីនៅប៊ីម៉ាសន្យាប្រតិបត្តិដើម្បីបង្កើតបទពិសោធន៏ដែលចង់បាន និងទទួលផលតប ស្នងលើការប្រឹងប្រែងរបស់គាត់។ អ្នកអាចកសាងប្រតិបត្ដិការឬផ្នែកអាជីវកម្មមួយពីចំណុចសូន្យ។ អ្នកនឹងធ្វើដំណើរ ឬរស់នៅក្នុងទីផ្សារដែលពោរពេញដោយថាមពល និងការឈានឆ្ពោះទៅមុខលឿន ដែលបណ្តាប្រទេសដែលរីកចំរើនបំផុតមួយចំនួនកំពុងធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ។

ជាចុងក្រោយ ប៊ីម៉ាផ្តល់ឱកាសឲ្យអ្នកបានចូលរួមចំណែកក្នុងសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។ យើងធ្វើអាជីវកម្មដើម្បីប្រាក់ចំណេញដែលគោរពគ្រួសារមានប្រាក់ចំណូលទាប ជាអ្នកប្រើប្រាស់ដែលមានការយល់ដឹងច្បាស់ប្រកបដោយការវិនិច្ឆ័យល្អ។ យើងបង្កើតក្រុមការងារក្នុងស្រុកដែលជំរុញការរៀនសូត្រ និងបង្ហាត់បង្រៀនឲ្យមានការគោរពចំពោះអ្នកដទៃ ដោយមិនគិតពីឋានៈ ឬតួនាទី។

យើងគោរពអ្នកដទៃ ហើយយើងទទួលបានការគោរពត្រលប់មកវិញ

 

ជីវិតប្រចាំថ្ងៃរបស់
អ្នកគ្រប់គ្រងប្រចាំប្រទេស

សំនួរចម្លើយខ្លីៗជាមួយ SIMON SCHWALL

 

ជីវិតប្រចាំថ្ងៃរបស់
អ្នកគ្រប់គ្រងអភិវឌ្ឍន៏អាជីវកម្ម

សំនួរចម្លើយខ្លីៗជាមួយ YILING CHEAH