អាជីពការងារ

ប៊ីម៉ា គឺជានិយោជកដ៏ល្អបំផុតក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើងជាមួយនឹងការផ្តល់ជូននៅ ប្រាក់ចំណូលសមរម្យ ផ្តល់ការគោរព ភាពជាម្ចាស់ការ និងការគិតធំដោយចាប់ផ្តើមពីតូច ។ តោះចាប់ផ្តើមអាជីពរបស់អ្នកជាមួយ ប៊ីម៉ា ដើម្បីទទួលបានឱកាសការងារល្អដែលមានសក្តានុពល និងអភិវឌ្ឍទេពកោសល្យរបស់អ្នកនៅទីនេះ។

ឱកាសការងារ

មូលហេតុអ្វីចាប់ផ្តើមអាជីពការងារជាមួយប៊ីម៉ា?

ប៊ីម៉ា គឺជាផ្នែកមួយនៃ ក្រុមហ៊ុន Milvik Group យើងមានវប្បធម៌ក្រុមហ៊ុនដែលសហការគ្នា អបអរសាទរការងារជាក្រុម និងបង្កើនសមត្ថភាព និងជំនាញផ្សេងៗគ្នារបស់បុគ្គលិក។ នៅក្នុងនោះដែរ យើងចង់បង្កើតបរិយាកាសការងារប្រកបដោយកិច្ចសហប្រតិបត្តិការប្រុងប្រយ័ត្ន និងទៀងទាត់។
ប៊ីម៉ាមានវប្បធម៍ចែករំលែកការគោរព និយោជិកត្រូវបានលើកទឹកចិត្តឱ្យចែករំលែកគំនិត និងយោបល់របស់ពួកគេជាមួយនឹងចំណេះដឹងដែលសមាជិកក្រុមនីមួយៗបញ្ចេញមតិយោបល់ដោយភាពទន់ភ្លន់ ។ បរិយាកាសការងារជាវិជ្ជមាន ដែលនិយោជិកប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយការគោរព ជាការលើកទឹកចិត្តខ្ពស់ប្រកបដោយប្រសិទ្ធិភាព ។
ការជឿទុកចិត្តគឺចាំបាច់សម្រាប់កសាងទំនាក់ទំនងការងារឱ្យរឹងមាំ និងមានសុខភាពល្អ ។ នៅក្នុងវប្បធម៌កន្លែងធ្វើការដែលគួរឱ្យទុកចិត្ត បុគ្គលិកដឹងថាពួកគេមានសេរីភាពក្នុងការនិយាយដោយបើកចំហ ។ លើសពីនេះទៅទៀត ពួកគេទទួលបានការលើកទឹកចិត្ត និងមតិជាវិជ្ជមានសម្រាប់ការធ្វើការងារ មិនថា ធ្វើការងារប្រកបដោយភាពវិជ្ជមាន ឬ អវិជ្ជមានយ៉ាងណាក៏ដោយ ។ ទាំងនេះគឺជួយកសាងទំនុកចិត្តរវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាជិកក្រុមផងដែរ ។
ទន្ទឹមនឹងនេះដែរអ្នករាល់គ្នាមានឱកាសផ្លាស់ប្តូរការងារនៅក្រៅប្រទេស និងទស្សនៈកិច្ចសិក្សាដើម្បីស្វែងយល់អំពីការប្រកបការងារដោយវិជ្ជាជីវៈ នៅក្នុងទីផ្សារ ប៊ីម៉ា ផ្សេងៗទៀត ។ យើងជាក្រុមហ៊ុនអាជីវកម្មរកប្រាក់ចំណេញ ប៉ុន្តែយើងក៏ជួយការពារហិរញ្ញវត្ថុក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបផងដែរ ។ យើងព្យាយាមបង្កើតក្រុមការងារក្នុងស្រុកដែលធ្វើការបានលឿន និងបន្តភាពរីកចម្រើនជាមួយគ្នា ។ ដំណើរការក្នុងការជ្រើសរើសបុគ្គលិករបស់យើងមានភាពហ្មត់ចត់ ប៉ុន្តបានជួយយើងបង្កើតក្រុមការងារដែលបំផុសគំនិតក្នុងការចែករំលែកចំណេះដឹង ។
កុំស្ទាក់ស្ទើរក្នុងការចូលរួមបំពេញការងារជាមួយយើង ។ អ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពជាមួយយើងប្រកបដោយតម្លាភាព ។ ឱកាសការងារជាមួយ ប៊ីម៉ា កម្ពុជា សូមទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] ឬ អ្នកអាចចូលទស្សនា វេបសាយការងាររបស់យើង WWW. Careers – BIMA Cambodia អាចចូលដើម្បីស្វែងរកការងារជាមួយយើងនឹងដើម្បីផ្ញើប្រវត្តិរូប ។

សំនួរទូទៅ | គោលការណ៍ឯកជនភាព | លក្ខខណ្ឌ

ទំនាក់ទំនង 010242248 | [email protected]

ជាន់ទី8 (ប្រាំបី) នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) អាគារលេខ36 ផ្លូវលេខ169 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ