ផលិតផលស្មាត
ដៃគូរសហការណ៍របស់ប៊ីម៉ានៅកម្ពុជាគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដែលឈានមុខគេ បាននាំមកនូវសេវាកម្មធានារ៉ាប់រងផ្តាច់មុខ, ដែលការចំណាយធ្វើការកាត់ទៅតាមសមតុល្យទឹកប្រាក់នៃស៊ីមស្មាតរបស់អ្នក។
ជីវិតតែងតែមានរឿងនឹកស្មានមិនដល់ហើយអ្នកក៏មិនដែលដឹងថានឹងមានអ្វីកើតឡើងនៅខាងមុខដែរ! រៀបរៀងដោយប៊ីម៉ា, ផ្តល់នូវសេវាធានារ៉ាប់រងអន្តរជាតិខ្នាតតូចឈានមុខគេ និងសេវាកម្មសុខភាព, ធានារ៉ាប់រងអាយុជីវិតស្មាត គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនស្មាត ដែលមានបំណងថែរក្សាគ្រួសាររបស់អ្នកដោយការផ្តល់ ទៅមនុស្សជាទីស្រឡាញ់របស់អ្នករហូតដល់ 5000ដុល្លា ប្រសិនបើអ្នកទទួលមរណៈភាព។ អ្នកទទួលផលសំណងរបស់អ្នកក៏អាចទទួលបានការធានារ៉ាប់រងដោយឥតគិតថ្លៃប្រសិនបើ មនុស្សជាទីស្រឡាញ់របស់ ប្រើប្រាស់ស៊ីមស្មាត!
ធានារ៉ាប់រងលើអាយុជីវិត ស្មាត
តំលៃចាប់ពី | $2.40 | ||||
បង់តាមរយៈភ្នាក់ងារទូទាត់ | ![]() | ||||
បុព្វលាភ | |||||
សំណង | 5,000 USD |
ធានារ៉ាប់រងលើអាយុជីវិត ស្មាត
តំលៃចាប់ពី | $2.40 | ||||
បង់តាមរយៈភ្នាក់ងារទូទាត់ | ![]() | ||||
បុព្វលាភ | 12សេន/ថ្ងៃ*=2.40USD/ខែ | ||||
សំណង | 5,000 USD |
គោលការណ៍នៃការធានារ៉ាប់រងអាយុជីវិតស្មាត
១. ការចុះឈ្មោះ ដើម្បីទទួលបានការធានារ៉ាប់រង, អ្នកត្រូវតែមានអាយុចន្លោះពី 18 រហូតដល់ 69ឆ្នាំ (រាប់បញ្ចូលទាំងពីរ)។ សុពលភាពនៃការធានារ៉ាប់រងតែក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។
២. ប្រសិនបើមនុស្សម្នាក់ចុះឈ្មោះស៊ីមកាតច្រើនទៅលើធានារ៉ាប់រងអាយុជីវិតស្មាត, គឺមានមានសុពលភាពតែស៊ីមកាតមួយប៉ុណ្ណោះ។
៣. ដើម្បីអោយអ្នកទទួលផលសំណងទទួលបានការធានាដោយឥតគិតថ្លៃ, (នាង/គាត់) ត្រូវតែជាអតិថិជនស្មាតប្រើប្រាស់ប្រភេទស៊ីមបង់លុយមុនប្រើប្រាស់ក្រោយ ហើយត្រូវតែមានអាយុចន្លោះពី 18 រហូតដល់ 69ឆ្នាំ(រាប់បញ្ចូលទាំងពីរ)។ អត្ថប្រយោជន៍សម្រាប់អ្នកទទួលផលសំណងនឹងចាប់ផ្តើមលើកាលបរិច្ឆេទដូចគ្នានឹងម្ចាស់ប័ណ្ណសន្យារ៉ាប់រង ហើយនឹងមានភាពស្មើគ្នាទៅនឹងអត្ថប្រយោជន៍ម្ចាស់ប័ណ្ណសន្យារ៉ាប់រងផងដែរ។
៤. ការកាត់បុព្វលាភរ៉ាប់រង នឹងទទួលបានការធានារ៉ាប់រង100%(សម្រាប់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង នឹងអ្នកទទួលផលសំណងខាងលើ) នឹងចាប់ផ្តើមនៅថ្ងៃដំបូងនៃការចុះឈ្មោះ, ហើយការធានារ៉ាប់រងនឹងចាប់ផ្តើមបន្ទាប់ពីមានការកាត់ទឹកប្រាក់បានជោគជ័យ, ឧទាហរណ៏ៈ ប្រសិនបើ លក្ខិណាបានធ្វើការចុះឈ្មោះនៅថ្ងៃទី15 ខែមករា, ការកាត់បុព្វលាភរបស់នាង នឹងការធានា100%ដោយឥតគិតថ្លៃទៅលើគ្រោះថ្នាក់ចៃដន្យ នឹងចាប់ផ្តើមនៅថ្ងៃទី16ខែមករា, ហើយការធានាពិតរបស់នាងនឹងចាប់ផ្តើមធានានៅថ្ងៃទី1 ខែមីនា អាស្រ័យលើការកាត់ទឹកប្រាក់ពីខែមុន(ការធានារ៉ាប់រងទាំងពីរ ទៅលើគ្រោះថ្នាក់ចៃដន្យ នឹងជំងឺ)
៥. ប្រសិនបើចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងពេញលេញមិនត្រូវបានកាត់ក្នុងរយៈពេលមួយខែ នោះផ្នែកខ្លះនឹងត្រូវផ្តល់ជូនដោយផ្អែកលើចំនួនទឹកប្រាក់ជាក់ស្តែងដែលបានកាត់។
៦. ការទាមទារសំណងត្រូវបានទុករយៈពេលរហូតដល់ 3 ខែនៃការទទួលមរណៈភាពរបស់ម្ចាស់ប័ណ្ណ។ ដើម្បីមានសិទ្ធិទាមទារសំណង, ម្ចាស់ប័ណ្ណមិនត្រូវមានបញ្ហាសុខភាពមុនពេលចុះឈ្មោះ។
៧. ដំណើរការនៃការទាមទារសំណងនឹងចាប់ផ្តើមបន្ទាប់ពីឯកសារខាងក្រោមត្រូវបានដាក់ជូន៖
ក. ភស្តុតាងនៃការចុះឈ្មោះ(សារបញ្ជាក់ពីការចុះឈ្មោះ ឬសារទទួលបានការធានារ៉ាប់រង)
ខ. ឯកសារអត្តសញ្ញាណប័ណ្ណ (អត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ,ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន) ។
គ. ភ័ស្តុតាងនៃមរណៈភាព (លិខិតបញ្ជាក់ពីមរណៈភាព, លិខិតបញ្ជាក់វេជ្ជសាស្រ្តពីមូលហេតុនៃការស្លាប់,ឬលិខិតផ្លូវការពី ភូមិ ឬសង្កាត់ដែលមានការអនុញ្ញាត) ។
៨. ការទាមទារសំណងនឹងមិនត្រូវបានសងទេប្រសិនបើការស្លាប់កើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីចំណុចណាមួយខាងក្រោមនេះ៖
ក. ការធ្វើអត្តឃាត
ខ. សង្គ្រាម, ការបះបោរកុបកម្ម ឬចលាចលស៊ីវិល។
គ. ការប្រព្រឹត្ត ឬញុះញង់បទល្មើសព្រហ្មទណ្ឌ,ការទទួលទានគ្រឿងញៀនខុសច្បាប់គ្រឿងញៀន ឬអាល់កុលក្រៅពីវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។
ឃ. ការមិនបង្ហាញអំពីស្ថានភាពសុខភាពមុនពេលចុះឈ្មោះ
៩. គោលការណ៏នេះអាចត្រូវបានលុបចោលដោយទូរស័ព្ទទៅប៊ីម៉ាលេខ 010 242 248។ ការកាត់បុព្វលាភនឹងត្រូវបញ្ឈប់ក្នុងរយៈពេល 48 ម៉ោង។
ធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីពេទ្យស្មាតគឺផ្តល់ជូនតែអតិថិជនស្មាតប៉ុណ្ណោះ នឹងមានការរៀបរៀងដោយប៊ីម៉ា, ផ្តល់សេវាធានារ៉ាប់រងខ្នាតតូចឈានមុខគេ។ គ្រោះថ្នាក់និងការរងរបួសអាចនឹងកើតឡើងនៅពេលដែលយើងមិនបានដឹងមុន ហើយការស្នាក់នៅមន្ទីរពេទ្យជាលទ្ធផលអាចបង្កឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន។ ជាមួយនឹងការធានារ៉ាប់រងនៅមន្ទីរពេទ្យស្មាតអ្នកអាចបញ្ឈប់ការព្រួយបារម្ភអំពីប្រាក់ ហើយផ្តោតការយកចិត្តទុកដាក់កាន់តែប្រសើរឡើង។ ការធានារ៉ាប់រងរបស់យើងនឹងបង់ជូនអ្នករហូតដល់ 10ដុល្លារសម្រាប់រាល់យប់ដែលអ្នកស្នាក់នៅក្នុងមន្ទីរពេទ្យ។
ធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្មាត
តំលៃចាប់ពី | $1.60 | ||||
បង់តាមរយៈភ្នាក់ងារទូទាត់ | ![]() | ||||
បុព្វលាភ | 8សេន/ថ្ងៃ*=1.60 USD/ខែ | ||||
(10USD/យប់) | |||||
សំណង | 320 USD |
ធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្មាត
តំលៃចាប់ពី | $1.60 | ||||
បង់តាមរយៈភ្នាក់ងារទូទាត់ | ![]() | ||||
បុព្វលាភ | 8សេន/ថ្ងៃ*=1.60 USD/ខែ | ||||
(10USD/យប់) | |||||
សំណង | 320 USD |
គោលការណ៍នៃការធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យស្មាត
១. ការចុះឈ្មោះ ដើម្បីទទួលបានការធានារ៉ាប់រង, អ្នកត្រូវតែមានអាយុចន្លោះពី 18 រហូតដល់ 69ឆ្នាំ។
២. ការកាត់បុព្វលាភរ៉ាប់រង នឹងទទួលបានការធានារ៉ាប់រង100% ចាប់ផ្តើមពីថ្ងៃដំបូងនៃការចុះឈ្មោះ, ហើយការធានារ៉ាប់រងនឹងចាប់ផ្តើមបន្ទាប់ពីមានការកាត់ទឹកប្រាក់បានជោគជ័យ, ឧទាហរណ៍, ប្រសិនបើលក្ខិណាបានចុះឈ្មោះនៅថ្ងៃទី15 ខែមករា, ការកាត់ទឹកប្រាក់បុព្វលាភរបស់នាង នឹងការធានា100% ទៅលើគ្រោះថ្នាក់ចៃដន្យនឹងចាប់ផ្តើមនៅថ្ងៃទី16 ខែមករា, នឹងការធានារ៉ាប់រងពិតនឹងចាប់ផ្តើមនៅថ្ងៃទី1 ខែមីនា អាស្រ័យលើការកាត់ទឹកប្រាក់ពីខែមុន(ធានារ៉ាប់រងទាំងពីរ ទៅលើគ្រោះថ្នាក់ចៃដន្យ នឹងជំងឺ)
៣. ប្រសិនបើចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងពេញលេញមិនត្រូវបានកាត់ក្នុងរយៈពេលមួយខែ នោះផ្នែកខ្លះនឹងត្រូវផ្តល់ជួនដោយផ្អែកលើចំនួនទឹកប្រាក់ជាក់ស្តែងដែលបានកាត់។
៤. ការទាមទារសំណងត្រូវបានទុករយៈពេលរហូតដល់ 3 ខែនៃការចូលសម្រាកព្យាបាលនៅមន្ទីពេទ្យ។
៥. ដំណើរការនៃការទាមទារសំណងនឹងចាប់ផ្តើមបន្ទាប់ពីឯកសារខាងក្រោមត្រូវបានដាក់ជូន៖
ក. ភស្តុតាងនៃការចុះឈ្មោះ (សារបញ្ជាក់ពីការចុះឈ្មោះ ឬសារទទួលបានការធានារ៉ាប់រង) ។ ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ) ។
ខ. ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន។ ភស្តុតាងនៃការចូលសម្រាកនៅមន្ទីរពេទ្យ (លិខិតបញ្ជាក់ពីរោគវិនិច្ឆ័យច្បាស់លាស់)
គ. ព័ត៌មានលំអិតពីថ្ងៃចូល និងថ្ងៃចេញពីមន្ទីរពេទ្យ, ឈ្មោះអ្នកជំងឺ, អាយុ និងភេទ, ថ្ងៃនៃការជូនដំណឹង,ការអង្កេតដែរបានធ្វើរួច, ការព្យាបាលដែលបានផ្តល់ជូន មានត្រា នឹងហត្ថលេខាពីវេជ្ជបណ្ឌិត ឬវិក័យប័ត្រទូទាត់ និងវិក័យប័ត្រចុងក្រោយ) ។
៦. ការទាមទារសំណងនឹងមិនត្រូវបានបង់ថ្លៃព្យាបាលនៅមន្ទីរពេទ្យដោយសារតែ៖
ក. ការរងរបួសដោយខ្លួនឯង, ការប៉ុនប៉ងធ្វើអត្តឃាត ឬការព្យាបាលដែលមិនសមស្របទៅតាមដំបូន្មានវេជ្ជសាស្រ្ត
ខ. ការមានផ្ទៃពោះ
គ. គ្រឿងញៀន ឬការញៀនស្រា
ឃ. ល័ក្ខខ័ណ្ឌដែលមានពីមុន ឬកើតឡើងដដែលក្នុងរយៈពេលតែ 3 ខែដំបូងបន្ទាប់ពីចុះឈ្មោះ
ង. សង្គ្រាម, ការលុកលុយសកម្មភាពរបស់សត្រូវ(មិនថាសង្គ្រាមត្រូវបានប្រកាស រឺអត់) សង្គ្រាមស៊ីវិលការបះបោរ ឬបដិវត្តយោធា ឬដណ្តើមអំណាចធ្វើកូដកម្មកុបកម្មចលាចលស៊ីវិលអំពើភេរវកម្ម ឬផលវិបាកណាមួយ។
ច. ជំងឺរាតត្បាត, ជំងឺដូចជាជំងឺ SARS ជាដើម
ឆ. ការព្យាបាលដែលមិនស្របតាមរវេជ្ជសាស្ត្រ, ការជ្រើសរើសការការពារ, ការជំនួសការព្យាបាល និងការវះកាត់កែសម្ផស្សរួមទាំងការព្យាបាលមាត់ធ្មេញ
ជ. ការមិនបង្ហាញពីស្ថានភាពសុខភាពមុនពេលចុះឈ្មោះ។ អ្នកដែលត្រូវបានធានារ៉ាប់រងគួរតែមានសុខភាពល្អ និងមិនមានជំងឺមុនការចុះឈ្មោះ។
៧. គោលការណ៏នេះអាចត្រូវបានលុបចោលដោយទូរស័ព្ទទៅប៊ីម៉ាលេខ 010 242 248។ ការកាត់បុព្វលាភនឹងត្រូវបញ្ឈប់ក្នុងរយៈពេល 48 ម៉ោង។
ចុះឈ្មោះឥឡូវនេះ
ជាន់ទី8 (ប្រាំបី) នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) អាគារលេខ36 ផ្លូវលេខ169 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ