News Example 1

BIMA ជាក្រុមហ៊ុនធានារ់ាប់រង សុខភាព និងអាយុជីវិតឈានមុខគេ។

ប៊ីម៉ាខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ

សហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងគោលបំណងផ្តល់ឱកាសការងារថ្មីសម្រាប់យុវជននៅទូទាំងប្រទេស។

កំពង់ឆ្នាំង ថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលជាក្រុមហ៊ុនឈានមុខគេ​ ក្នុងការផ្តល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទ​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីបង្កើននូវឱកាសកម្មសិក្សា និង ការងារនៅភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការផ្ដល់ឱកាសដ៏ពិសេសមួយសម្រាប់យុវជនកម្ពុជាក្នុងការចូលរួមបណ្ដុះបណ្ដាលសមត្ថភាពរបស់ខ្លួនជាមួយក្រុមហ៊ុន ធានារ៉ាប់រងអន្តរជាតិ។ បុគ្គលិករបស់ប៊ីម៉ាត្រូវសុទ្ធតែមានជំនាញ ការបណ្តុះបណ្តាល និងបទពិសោធន៍ជាច្រើនទៀត ពី ផ្នែកលក់ ប្រតិបត្តិការ និងការសហការជាមួយស្ថាប័នធំៗ។

លោកស្រី គីមអំ ប្រធាននាយិកាប្រតិបត្តិ នៃក្រុមហ៊ុន BIMA ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូរ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដែលបាន ណែនាំ BIMA ដែលជាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិមួយទៅ ដល់យុវជនវ័យក្មេងទាំងឡាយ ។ អាជីវកម្មរបស់យើងមានការរីកចំរើនយ៉ាងឆាប់រហ័ស តាមរយៈភាពជាដៃគូរឹងមាំ ជាមួយប្រតិបត្តិករទូរស័ព្ទចល័ត Smart ហើយយើងនឹង បន្តរីកចម្រើនតាមរយៈភាពជាដៃគូ ជាមួយស្ថាប័នឯកជនផ្សេងទៀត និងក្រុមហ៊ុនផ្តល់សេវាថែរក្សាសុខភាព ដើម្បីផ្តល់ជូននូវផលិតផលចម្រុះ សាមញ្ញ និងមានតម្លៃសមរម្យ ដល់អតិថិនជន”។

លោកស្រីប្រធាននាយិកាប្រតិបត្តិ បានបន្តទៀតថា “យើងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនការទទួលបានសេវាសុខភាព និងធានារ៉ាប់រង ដ៏មានសារៈសំខាន់ សម្រាប់គ្រួសារទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ អត្រានៃការប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជា នៅតែទាបជាង១% នៃផលិតផលសរុបរបស់ប្រទេសកម្ពុជា។ នេះមានន័យថាប្រសិនបើមានគ្រោះអកុសលកើតឡើងចំពោះគ្រួសារណាមួយនោះពួកគាត់និងប្រឈមមុខនឹងបន្ទុកចំណាយលើសុខភាព និងហិរញ្ញវត្ថុជាក់ជាមិនខាន។ យើងផ្តល់ជូនផលិតផលរបស់យើង ដោយចាប់ផ្តើមពី ១ដុល្លារក្នុងមួយខែ ដើម្បីជួយក្រុមគ្រួសារទាំងអស់ ឱ្យទទួលបានការការពារសុវត្ថិភាពហិរញ្ញវត្ថុ។ យើងគិតថា គោលដៅនេះ​ ក៏បានរួមចំណែកដល់ក្នុងទំនួលខុសត្រូវលើផលប៉ះពាល់ក្នុងសង្គមនាពេលបច្ចុប្បន្នហើយក៏ជា ជាឱកាសដ៏ភ្ញាក់ផ្អើលមួយ ដែលនឹងផ្តល់ជូន សម្រាប់យុវជន ដែលមានឆន្ទះចង់រៀន និងអភិវឌ្ឍខ្លូន ជាមួយក្រុមហ៊ុន លំដាប់ពិភពលោកនេះ”។

សំនួរទូទៅ | គោលការណ៍ឯកជនភាព | ល័ក្ខខ័ណ្ឌ

ទំនាក់ទំនង 010242248 | [email protected]

ជាន់ទី8 (ប្រាំបី) នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) អាគារលេខ36 ផ្លូវលេខ169 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ

BIMA Cambodia